Skip to content

បានបញ្ចូល​ទៅក្នុងសំណព្វចិត្ត

MRG-B5000R

G-SHOCK
MR-G

MRG-B5000R

ភាពរឹងមាំងាយៗ និងភាពស្រស់ស្អាត៖ ការប្រកាន់ខ្ជាប់នឹងប្រភពដើម និងការកែច្នៃឥតឈប់ឈរ

ក្នុងស៊េរីនាឡិកា MRG-B5000 ដែលជាការរចនាដ៏ល្បី​នៃនាឡិកា G-SHOCK ដំបូងគេត្រូវបានបង្ហាញឡើងវិញតាមរយៈក្ដីប្រាថ្នារក្សាគុណភាពដែលស័ក្ដិសមនឹងស្រឡាយល្បីរបស់ម៉ាក។ កងមុខពហុសមាសធាតុអាចឱ្យយើងប្រើបច្ចេកទេស​ប៉ូលាជាក់លាក់ ហើយការប្រើប្រាស់ COBARION® ដែលជាសំលោហៈរឹងខ្លាំងធ្វើឱ្យវាយនភាពលោហធាតុរបស់ផ្ទៃរចនាកញ្ចក់កាន់តែប្រសើរឡើង។ កំណែថ្មីរបស់ខ្សែនាឡិកា Dura Soft ដែលផលិតពីវត្ថុធាតុជ័រកៅស៊ូសំយោគធានាថាងាយស្រួលពាក់។ ដោយរំលេចគ្រោង​ដែលប្រើប្រាស់បច្ចេកទេសជាង និងបច្ចេកវិទ្យាទំនើបឈានមុខគេបន្ថែមពីលើវត្ថុធាតុ និងផ្ទៃរចនាដ៏ប្រណិតបន្ថែម នាឡិកានេះរំលេចនូវភាពស្រស់ស្អាតរបស់ទម្រង់នាឡិកា G-SHOCK ដើមដែលពេញនិយមនៅក្នុងឆ្នាំ 1983 ដែលឥឡូវនេះមានការរចនាវិវត្តដែលគ្រាន់តែធ្វើឱ្យរូបរាងដ៏ល្បី​កាន់តែប្រសើរឡើង។

MRG-B5000R-1

Bluetooth® / MULTIBAND 6 / TOUGH SOLAR /
ខ្សែផលិតកម្មលំដាប់ខ្ពស់

ភាពយន្តផ្សាយ​ផលិតផល

ផ្ទៃប៉ូលាដ៏ទំនើបបានបញ្ជាក់ជាមួយនឹង​រចនាសម្ព័ន្ធពហុសមាសធាតុ

កងមុខត្រូវបានបង្កើតឡើងពីសមាសធាភាគសរុបចំនួន 25 ដាច់ដោយឡែកជាជាងចេញពីដុំតែមួយ។ ផ្នែកនីមួយៗត្រូវបានប៉ូលា​មុនពេលដំឡើង ដើម្បីផ្តល់ឱ្យនាឡិកានូវផ្ទៃ​ដ៏ទំនើបដោយសិប្បករដែលមានជំនាញរហូត​ដល់​ចំណុចដែល​ពិបាក​បំផុត ដូចជាផ្នែកចន្លោះ​ផ្ទៃជាដើម។

ផ្ទៃប៉ូលាដ៏ទំនើបបានបញ្ជាក់ជាមួយនឹង​រចនាសម្ព័ន្ធពហុសមាសធាតុ

រចនាសម្ព័ន្ធការពារច្រើនស្រទាប់​​ ដើម្បីគាំទ្រដល់​រចនាសម្ព័ន្ធពហុ​សមាសភាគ

យើងបានបង្កើតរចនាសម្ព័ន្ធការពារច្រើនស្រទាប់ ដើម្បីការពារម៉ូឌុលនៅក្នុងកង ដែលបង្កើតឡើងពីសមាសធាតុដាច់ដោយឡែកជាច្រើន។ វារួមបញ្ចូលធាតុផ្សំបណ្ដុំបូមបួនជ្រុង ដែលរួមបញ្ចូលគ្នានូវរបាររាងអក្សរ T និងរ៉េស្ស័រ​រាបស្មើ ដើម្បីផ្តល់នូវការកាត់បន្ថយការប៉ះទង្គិចដ៏ល្អឥតខ្ចោះ។ កងមុខនាឡិកា​ត្រូវបាន​ធ្វើឡើង​ពី COBARION® ​ដែលជាសំលោហៈ​ដែល​ធ្វើឱ្យ​មាន​ភាព​​រឹង​ប្រហែលបួន​ដង​នៃ​ទីតានីញ៉ូមសុទ្ធ និងពន្លឺដ៏ភ្លឺចាំងជាងប្លា​ទីន។

*COBARION® គឺជាពាណិជ្ជសញ្ញា​ដែល​បាន​ចុះ​បញ្ជី​របស់​ Iwate Industry Promotion Centre និង​ផលិត​ផ្តាច់​មុខ​ដោយសាជីវកម្ម Eiwa Corporation។
*រូបភាពបង្ហាញពី MRG-B5000B-1។

រចនាសម្ព័ន្ធការពារច្រើនស្រទាប់​​ ដើម្បីគាំទ្រដល់​រចនាសម្ព័ន្ធពហុ​សមាសភាគ

Dura Soft (កៅស៊ូភ្លុយអរ៉ូ) ខ្សែ​ដែលងាយស្រួលពាក់លើកដៃ

ខ្សែនាឡិកានេះប្រើប្រាស់ជ័រកៅស៊ូសំយោគ ដែលជា​វត្ថុធាតុទន់​ ងាយស្រួលពាក់ ផ្តល់ភាពធន់នឹងការប្រែពណ៌ ស្នាមប្រឡាក់ និងការសឹករេចរឹលតាមពេលវេលា។ ការបញ្ចូលការចាក់ពុម្ព​​នៃសមាសធាតុទីតានីញ៉ូមបង្កើនភាពរឹងមាំនៃការតភ្ជាប់ខ្សែនាឡិកា​ទៅនឹងប្រអប់។ គន្លឹះកិបបត់បីជាន់ប៉ះតែមួយដង ធ្វើឱ្យខ្សែនាឡិកាងាយស្រួលភ្ជាប់ និងដកចេញ។ ការប្រើប្រាស់វត្ថុធាតុដើម​ទីតានីញ៉ូមផ្តល់នូវភាពទាក់ទាញផ្នែកសណ្ឋាន​វាយនភាពប្រសើរជាងមុន។ ខ្សែនាឡិកានេះមានលំនាំសណ្ឋាន​វាយនភាព ដែលកើតចេញផ្ទៃរចនា ដែលរក្សាមកតាំងពី G-SHOCK ដំបូងបំផុត ដោយមាននិមិត្តសញ្ញា “SHOCK RESIST” នៅលើផ្ទៃខាងលើ និងសណ្ឋានដុំ​ឥដ្ឋ​នៅផ្នែកខាងក្រោម។

*ទិសដៅនៃប្រអប់ខាងក្រោយ​អាចប្រែប្រួលពីនាឡិកាមួយទៅនាឡិកាមួយ ដោយសារតែចំណុចលម្អិតនៃដំណើរការផលិត។

ការរំលេចពណ៌ខ្មៅ និងមាសដែលកើតចេញពីខ្សែស្រឡាយដើម

ជាការគោរពចំពោះផ្ទៃពណ៌របស់ DW-5000C-1B ដែលជាទម្រង់រំលេច​ពណ៌មាសនៃ G-SHOCK ដំបូងបំផុត។ ការស្រោប DLC ពណ៌ខ្មៅត្រូវបានប្រើ​ទៅផ្នែកខាងក្រៅ និងផ្ទៃ​ IP ចំពោះប៊ូតុងចំហៀង។ ផ្ទៃមុខក៏មានការរំលេចពណ៌មាសផងដែរ ភាពផ្ទុយគ្នារវាងពណ៌ខ្មៅ និងមាសធ្វើឱ្យនាឡិកាបង្ហាញចេញមកនូវរូបរាងដ៏រឹងមាំស័ក្ដិ​សមនឹងម៉ាក G-SHOCK។

ការរំលេចពណ៌ខ្មៅ និងមាសដែលកើតចេញពីខ្សែស្រឡាយដើម
មុខងារកំណត់ម៉ោងដើរដោយថាមពលពន្លឺព្រះអាទិត្យបំពាក់ដោយ Bluetooth® និងគ្រប់គ្រងដោយវិទ្យុដើម្បីបង្កើន​ភាពត្រឹមត្រូវ និងភាពជឿជាក់

មុខងារកំណត់ម៉ោងដើរដោយថាមពលពន្លឺព្រះអាទិត្យបំពាក់ដោយ Bluetooth® និងគ្រប់គ្រងដោយវិទ្យុដើម្បីបង្កើន​ភាពត្រឹមត្រូវ និងភាពជឿជាក់

Super Illuminator (ពន្លឺ LED ស្វ័យប្រវត្តិដែលមានពន្លឺខ្លាំង) ដើម្បីអាចមើលនាឡិកាច្បាស់​នៅទីងងឹត

Super Illuminator (ពន្លឺ LED ស្វ័យប្រវត្តិដែលមានពន្លឺខ្លាំង) ដើម្បីអាចមើលនាឡិកាច្បាស់​នៅទីងងឹត

*រូបភាពបង្ហាញពី MRG-B5000B-1។

គ្រីស្តាល់ត្បូងកណ្តៀងដែលធន់នឹង​ការកោសឆ្កូត និងថ្លាច្បាស់ដែលមាន​កញ្ចក់ការពារ​ចំណាំងផ្លាត

គ្រីស្តាល់ត្បូងកណ្តៀងដែលធន់នឹង​ការកោសឆ្កូត និងថ្លាច្បាស់ដែលមាន​កញ្ចក់ការពារ​ចំណាំងផ្លាត

នាឡិកា CASIO (កម្មវិធីទូរសព្ទឆ្លាតវៃ)

មុខងារច្រើន ទាំងអស់ស្ថិត​​នៅចុង​ម្រាម​ដៃរបស់​អ្នក
នាឡិកា CASIO
(កម្មវិធីទូរសព្ទឆ្លាតវៃ)

- ការកែតម្រូវពេលវេលាដោយស្វ័យប្រវត្តិ (បួនដងក្នុងមួយថ្ងៃ)
- ការកំណត់នាឡិកាដៃមានភាពងាយស្រួល
- ម៉ោងពិភពលោក (ប្រហែល 300) និងពេលវេលាសម្រាប់ទីតាំងដែលអាចកំណត់បានផ្សេងទៀត
- ផ្ទាំង​បង្ហាញស្ថានភាពនាឡិកាដៃ
(ផ្ទាំង​បង្ហាញក្រាហ្វិកនៃស្ថានភាពទទួលម៉ោង ស្ថានភាពបង្កើតថាមពលដោយពន្លឺព្រះអាទិត្យ ប្រវត្តិបច្ចុប្បន្នភាពទិន្នន័យផ្ទៃក្នុង និងអ្វីៗជាច្រើនទៀត។)
- ពិនិត្យដោយខ្លួនឯង
(ការវាយតម្លៃដោយស្វ័យប្រវត្តិលើស្ថានភាពប្រតិបត្តិការរបស់មុខងារនាឡិកាដៃ។ បង្ហាញការជូនដំណឹងលើអេក្រង់ក្នុងករណីដំណើរការខុសប្រក្រតី។)
- ម៉ោង & ទីកន្លែង
(ការចុចប៊ូតុងនៅលើនាឡិកាកត់ត្រាកាលបរិច្ឆេទ ម៉ោង និងទីតាំងបច្ចុប្បន្ននៅលើផែនទីនៅក្នុងកម្មវិធី។ មាន​ប្រយោជន៍ជាកំណត់ហេតុសកម្មភាព)។
- កម្មវិធីរំលឹក
(នាឡិកានេះនឹងរំលឹកអំពីព្រឹត្តិការណ៍ជិតមកដល់បានចំនួនរហូតដល់ប្រាំដែលអាចកំណត់បាននៅក្នុងកម្មវិធី។)
- មុខងារស្វែង​រកទូរសព្ទ
- វិញ្ញាបនបត្រខ្សែផលិតកម្មលំដាប់ខ្ពស់

លក្ខណៈបច្ចេកទេស(មុខងារនាឡិកា)

• រចនាសម្ព័ន្ធធន់នឹង​ការប៉ះទង្គិច
• មិន​ងាយជ្រាបទឹករហូតដល់ 20 បារ
• ដើរដោយថាមពលពន្លឺព្រះអាទិត្យ
• Smartphone Link
• គ្រប់គ្រងដោយវិទ្យុ (Multiband 6)
• ម៉ោងពិភពលោកចំនួន 5 ត្រូវបានជ្រើសរើសពី 39 ទីក្រុង
• នាឡិកាកំណត់ពេល 1/100 វិនាទី
• កម្មវិធីកំណត់ម៉ោងរាប់ថយក្រោយ
• ម៉ោងរោទ៍ប្រចាំថ្ងៃ 5 ដង
• ពន្លឺភ្លើង LED ស្វ័យប្រវត្តិពេញលេញ (Super Illuminator)

សញ្ញាពាក្យ និងនិមិត្តសញ្ញា Bluetooth® គឺជា​ពាណិជ្ជសញ្ញា​ដែល​បាន​ចុះ​បញ្ជី​របស់ Bluetooth SIG, Inc. ហើយ​រាល់ការប្រើសញ្ញា​ទាំងនេះ​ដោយ Casio Computer Co., Ltd. គឺស្ថិតក្រោម​អាជ្ញាបណ្ណ។

Select a location