Skip to content

បានបញ្ចូល​ទៅក្នុងសំណព្វចិត្ត

MT-G MTG-B1000D

ទំនើប និងមានបច្ចេកវិទ្យាចុងក្រោយបង្អស់

សាលរូបភាព

ជឿនលឿន និងទំនើប។
បង្កើនភាពរឹងមាំ និងសម្រស់
កាន់តែថ្លៃថ្នូរខ្លាំង។

ត្រូវបានការពារយ៉ាងរឹងមាំដោយរចនាសម្ព័ន្ធថ្មី ដែលធន់នឹងការប៉ះទង្គិចខ្ពស់
MT-G ដំបូងបង្អស់នេះផ្តល់ជូននូវ Smartphone Link ក៏ដូចជាមុខងារកំណត់ម៉ោងដើរដោយថាមពលពន្លឺព្រះអាទិត្យ និងគ្រប់គ្រងដោយវិទ្យុ Multiband 6
សម្រេចបាននូវការកាត់បន្ថយប្រកបដោយភាពច្នៃប្រឌិតក្នុងពេលតែមួយ។
Metal-Twisted G-SHOCK បោះជំហានទៅមុខមួយជំហានទៀតលើដំណើរវិវត្តរបស់វា។

Features

រចនាសម្ព័ន្ធការពារស្នូលថ្មី

រចនាសម្ព័ន្ធការពារស្នូលថ្មី

ប្រអប់ខាងក្នុងត្រូវបានដំឡើងនៅក្នុងស៊ុមរាងជាប្រអប់ដែលចាប់ដោយវីសជាប់ល្អ ផ្នែកកងមុខ ខ្នងក្រោយ និងផ្នែកភ្ជាប់ខ្សែ។ រចនាសម្ព័ន្ធដែលរឹងមាំជាងមុនអាចម្រេចបានដោយការទប់នឹងការប៉ះទង្គិចពីផ្នែកខាងក្រៅជំនួសឱ្យស្នូល។

ប្រអប់ជ័រធ្វើពីសរសៃកាបូនរឹង

ប្រអប់ជ័រធ្វើពីសរសៃកាបូនរឹង

ប្រអប់នេះត្រូវបានផលិតពីជ័រធ្វើពីសរសៃកាបូនរឹង ដែលមានភាពបត់បែនខ្ពស់ជាងជ័រធម្មតាដែលនៅតែរក្សាទម្ងន់ស្រាលរបស់វា។

រចនាសម្ព័ន្ធខ្សែនាឡិកា

រចនាសម្ព័ន្ធខ្សែនាឡិកា

ផ្នែកជ័រល្អត្រូវបានភ្ជាប់យ៉ាងណែនដោយវីសទៅបាតនៃខ្សែអ៊ុយរ៉េតានទន់ ក្រាស់ បន្ទាប់មកត្រូវបានភ្ជាប់ទៅប្រអប់ដោយផ្នែកលោហៈ និងប៊ូឡុងធំៗ រចនាសម្ព័ន្ធធន់រឹងមាំ ដែលទើបបង្កើតថ្មី ប្លែកពីគេនេះបានពង្រឹងផ្នែកតភ្ជាប់ខ្សែនាឡិកា ដោយប្រើលោហៈ និងជ័រប្រសព្វគ្នា។

[ម៉ូដែលដែលអាចប្រើបាន៖ MTG-B1000/ B1000B]

ការចាក់ផ្ទៃលោហៈកម្រិតខ្ពស់

ការចាក់ផ្ទៃលោហៈកម្រិតខ្ពស់

ការប៉ូលាដោយម៉ាស៊ីន Sallaz បានបង្ហាញថាជាបច្ចេកវិទ្យាប៉ូលាដ៏ល្អបំផុត ផលិតផ្ទៃភ្លឺដូចកញ្ចក់រលោងពិសេសលើផ្នែកជម្រាលនៃផលិតផលលោហៈ។ បច្ចេកទេសនៃការកែច្នៃផ្សេងៗដូចជាការចាក់ផ្ទៃម៉ត់រលោង ការបង្កើតក្រឡាចក្រត្រង្គ (ក្បាលរុយ) និងការសំលៀង (ម៉ាស៊ីនឆាប) ក៏ត្រូវបានបញ្ចូលក្នុងការការចាក់ផ្ទៃ យ៉ាងល្អិតល្អន់ដែលធ្វើឡើងដោយដៃរបស់សិប្បករដ៏ជំនាញ។

ការរចនា​ / បច្ចេកវិទ្យា

ងាយស្រួលប្រើ

ជាមួយប្រតិបត្តិការសាមញ្ញនៅលើកម្មវិធីទូរសព្ទឆ្លាតវៃ

មុខងារកំណត់ម៉ោងត្រឹមត្រូវ

ជាមួយ Bluetooth® + គ្រប់គ្រងដោយវិទ្យុ

Triple G Resist

Triple G Resist

រចនាសម្ព័ន្ធធន់នឹងការប៉ះទង្គិចត្រូវបានបង្កើតឡើងដើម្បីទប់ទល់នឹងសន្ទុះល្បឿនទំនាញបីប្រភេទ៖ ការប៉ះទង្គិចពីខាងក្រៅ ទំនាញចេញពីចំណុចកណ្តាល និងរំញ័រ។

* រូបភាពបង្ហាញពី MTG-S1000 ។

ការរចនាទំហំតូច

ការរចនាទំហំតូច

ការកែលម្អការរចនាផ្នែកខាងក្រៅដោយការធ្វើឱ្យប្រសើរឡើងនូវរចនាសម្ព័ន្ធតភ្ជាប់ និងការអភិវឌ្ឍម៉ូឌុលតូចជាងមុន បានកាត់បន្ថយប្រអប់បញ្ឈរដល់ 55.4mm (អ័ក្ស 12:00-6:00), ផ្តេក 51.92mm (អ័ក្ស 3:00-9:00) និងកម្រាស់​ 14.39mm ។

ផ្នែកមុខនាឡិកា

ផ្នែកមុខនាឡិកា

គុណភាពនៃមុខនាឡិកាត្រូវបានធ្វើឱ្យកាន់តែល្អដោយដាក់វាយនភាពគ្រឿងសម្គាល់ និងកងមុខនាឡិកាខាងក្នុង ដោយការបង្ហាប់ និងដំឡើងទ្រនិចនាទីឆ្លាក់ដោយឡាស៊ែរ។

ម៉ោងពិភពលោកមុខនាឡិកាពីរ — បង្ហាញម៉ោងទីក្រុងពីរក្នុងពេលតែមួយ

ម៉ោងពិភពលោកមុខនាឡិកាពីរ — បង្ហាញម៉ោងទីក្រុងពីរក្នុងពេលតែមួយ

ម៉ោងនៅក្នុងទីក្រុងពីរផ្សេងគ្នាត្រូវបានបង្ហាញនៅលើមុខនាឡិកាមេ និងមុខនាឡិកាខាងក្នុង។ បែបនេះអាចឱ្យពិនិត្យមើលពេលវេលាបច្ចុប្បន្ននៅក្នុងទីតាំងណាមួយដោយមិនមានប្រតិបត្តិការរំខាន។

ដ្រាយម៉ូទ័រប្រាំរួមទាំងម៉ូទ័ររប៉ុមពីរ

ដ្រាយម៉ូទ័រប្រាំរួមទាំងម៉ូទ័ររប៉ុមពីរ

ការធ្វើប្រតិបត្ដិការលឿនត្រូវបានបញ្ជាដោយទ្រនិចនីមួយៗដាច់ដោយឡែកពីគ្នា។ ទ្រនិចតូចមួយនៅម៉ោង 6 ត្រូវបានបញ្ជាដោយម៉ូទ័ររប៉ុមពីរដែលបង្ហាញពីចលនាទ្រនិចពិសេស។

Super Illuminator

Super Illuminator (ពន្លឺ LED ដែលមានពន្លឺខ្លាំង)

LED បំភ្លឺមុខនាឡិកាដោយពន្លឺភ្លឺច្បាស់ដើម្បីឱ្យអាចមើលឃើញច្បាស់ក្នុងទីងងឹត។

គ្រីស្តាល់ត្បូងកណ្តៀង

គ្រីស្តាល់ត្បូងកណ្តៀង

គ្រីស្តាល់ដែលធន់នឹងសំណឹកខ្ពស់ធានាបាននូវភាពមើលឃើញច្បាស់។

ការប្រើប្រាស់

G-SHOCK Connected

កម្មវិធីទូរសព្ទឆ្លាតវៃ

  • ការកែតម្រូវ​​ពេលវេលាស្វ័យប្រវត្តិ (បួនដងក្នុងមួយថ្ងៃ) ម៉ោងពិភពលោកប្រហែល 300 ទីក្រុង ការធ្វើបច្ចុប្បន្នភាពវិធាននៃល្វែងម៉ោង និងម៉ោងនារដូវក្តៅស្វ័យប្រវត្តិ។
  • ទ្រនិចបង្ហាញស្ថានភាពនាឡិកាដៃ (ចំនួននៃការកែតម្រូវពេលវេលា បរិមាណនៃការបង្កើតថាមពលដោយពន្លឺព្រះអាទិត្យ ការធ្វើបច្ចុប្បន្នភាពវិធានល្វែងម៉ោង/​ម៉ោងនារដូវក្តៅ)។
  • ការព្រមានសម្រាប់អ្នកប្រើប្រាស់ (ថ្មទាប ពិនិត្យថ្ម ការប៉ះពាល់មេដែកដែលអាចកើតមាន)។
  • ការកំំណត់ម៉ោងរោទ៍/កម្មវិធីកំណត់ម៉ោង មុខងារស្វែងរកទូរសព្ទ កម្រិតថ្ម។。

* អេក្រង់កម្មវិធីដែលបង្ហាញនៅទីនេះអាចខុសពីអេក្រង់ជាក់ស្តែង
ដោយសារបច្ចុប្បន្នកម្មវិធីនេះស្ថិតនៅក្រោមការអភិវឌ្ឍ។

ម៉ូដែលទូរសព្ទដែលអាចប្រើបាន (គិតត្រឹមខែឧសភា ឆ្នាំ 2018)iOS៖

iOS 10 ឬជំនាន់ក្រោយ
Android៖ Android 6.0 ឬជំនាន់ក្រោយ

* ទូរសព្ទឆ្លាតវៃដែលបានដំឡើង Bluetooth តែប៉ុណ្ណោះ។

* ពាក្យសញ្ញា និងនិមិត្តសញ្ញា Bluetooth® គឺជាពាណិជ្ជ​សញ្ញាដែលបានចុះបញ្ជីរបស់ក្រុមហ៊ុន​ Bluetooth SIG, Inc. ហើយរាល់ការប្រើសញ្ញាទាំងនេះដោយក្រុមហ៊ុន Casio Computer Co., Ltd. ត្រូវស្ថិតក្រោមអាជ្ញាបណ្ណ។
* Apple, និមិត្តសញ្ញា Apple និង iPhone គឺជាពាណិជ្ជសញ្ញារបស់ក្រុមហ៊ុន Apple Inc. ដែលបានចុះបញ្ជីនៅសហរដ្ឋអាមេរិក និងប្រទេសដទៃទៀត។
* IOS គឺជាពាណិជ្ជសញ្ញា ឬពាណិជ្ជ​សញ្ញាចុះបញ្ជីរបស់ក្រុមហ៊ុន Cisco Systems, Inc. ដែលបានចុះបញ្ជីនៅសហរដ្ឋអាមេរិក។
* Google Play និងGoogle Play logo គឺជាពាណិជ្ជសញ្ញារបស់ក្រុមហ៊ុន Google LLC.
* ឈ្មោះ​ក្រុមហ៊ុន និងផលិតផលផ្សេងទៀតទាំងអស់គឺជាពាណិជ្ជ​សញ្ញា ឬពាណិជ្ជ​សញ្ញាចុះបញ្ជីរបស់ម្ចាស់រៀងៗខ្លួន។

Select a location