
ធ្វើសមកាលកម្ម G-SHOCK ជាមួយ STRAVA
នាឡិកា G-SHOCK បែបកីឡាអាចប្រើបានជាមួយ STRAVA
[គ្មាន GPS ទេ] DW-H5600 / GBD-200 / GBX-100 / GBA-900
អ្នកប្រើប្រាស់ត្រូវកាន់ទូរសព្ទឆ្លាតវៃអំឡុងពេលលេងកីឡាដើម្បីកត់ត្រា GPS។
[មាន GPS] GBD-H2000 / GPR-H1000
នាឡិកាទាំងពីរម៉ូដែលនេះមានភ្ជាប់ GPS មកស្រាប់។ មិនចាំបាច់កាន់ទូរសព្ទឆ្លាតវៃអំឡុងពេលលេងកីឡានោះទេ។
ធ្វើសមកាលកម្ម G-SHOCK របស់អ្នកជាមួយ STRAVA តាមកម្មវិធីនាឡិកា CASIO
ជំហានទី 1. ភា្ជប់ G-SHOCK ជាមួយនឹងកម្មវិធីនាឡិកា CASIO
ជំហានទី 2. ធ្វើសមកាលកម្ម G-SHOCK ជាមួយ STRAVA
បញ្ចេញសក្ដានុពលរបស់អ្នកតាមរយៈនាឡិកា G-SHOCK – ការបញ្ចូលគ្នាចុងក្រោយរវាងភាពខ្លាំង និងភាពជាក់លាក់ ដែលត្រូវបានបង្កើតឡើងដើម្បីប្រើប្រាស់គ្រប់ដំណើរផ្សងព្រេង។ ចាប់ពីការរត់ និងជិះកង់រហូតដល់ហែលទឹក ដើរលេង រត់តាមផ្លូវ និងលំហាត់ប្រាណ នាឡិកា G-SHOCK ត្រូវបានបង្កើតឡើងដើម្បីបន្តដោះស្រាយបញ្ហាប្រឈមដ៏លំបាកបំផុតរបស់អ្នក។







អំពី STRAVA
“Strava គឺជាថ្នាលជាវឈានមុខគេដែលផ្តោតទៅលើកាយសម្បទា ដោយមានសមាជិកសហគមន៍ជាង 100 លាននាក់នៅក្នុងប្រទេសជាង 190។ ថ្នាលនេះផ្តល់នូវទិដ្ឋភាពរួមនៃរបៀបរស់នៅសកម្មរបស់អ្នក មិនថាអ្នករស់នៅទីណា កីឡាបែបណាដែលអ្នកចូលចិត្ត និង/ឬឧបករណ៍អ្វីដែលអ្នកប្រើឡើយ។ មនុស្សគ្រប់គ្នាអាចប្រើ Strava នៅពេលដែលពួកគេកំពុងស្វែងរកជីវិតសកម្ម”។
ស្វែងយល់បន្ថែម
ភាពធន់រឹងមាំដាច់ខាត
ធន់នឹងការប៉ះទង្គិច និងភាពធន់មិនងាយជ្រាបទឹក
តម្លៃស្នូលរបស់ G-SHOCK កំណត់ស្តង់ដារថ្មីនៃភាពធន់រឹងមាំគ្រោងរចនាសម្ព័ន្ធ មុខងារ និងវត្ថុធាតុ។ កិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់នៅពីក្រោយ ភាពរឹងមាំ ធានាថា G-SHOCK គឺរឹងមាំមិនគួរឱ្យជឿ និងអាចទុកចិត្តបាននៅគ្រប់កាលៈទេសៈទាំងអស់។
