Skip to content

អ្នកកំណត់ពេលវេលាផ្លូវការរបស់ AFF SUZUKI CUP 2020 | CASIO CAMBODIA

បានបញ្ចូល​ទៅក្នុងសំណព្វចិត្ត

AFF SUZUKI CUP 2020

អ្នកកំណត់ពេលវេលាផ្លូវការរបស់

AFF SUZUKI CUP 2020

AFF Suzuki Cup គឺជាការប្រកួតជើងឯកបាល់ទាត់អន្តរជាតិដែលរៀបចំឡើងដោយសហព័ន្ធកីឡាបាល់ទាត់អាស៊ាន (AFF)។ ការប្រកួតអន្តរជាតិពីរឆ្នាំម្ដង​ដែលមនុស្ស​ជាច្រើននាក់ចាត់ទុកថាជាពានរង្វាន់ពិភពលោកនៃអាស៊ីអាគ្នេយ៍ទទួលបានការគាំទ្រយ៉ាងច្រើនសន្ធឹកសន្ធាប់​ពីអ្នកគាំទ្រនៅទូទាំងតំបន់។

Casio មិនត្រឹមតែ​គាំទ្រការប្រកួត AFF Suzuki Cup ក្នុងនាមជាអ្នកកំណត់ពេលវេលាផ្លូវការជាមួយម៉ាកនាឡិកា G-SHOCK របស់ខ្លួនដែលធន់នឹងការប៉ះទង្គិចនោះទេ ប៉ុន្តែនិមិត្តសញ្ញា Casio ក៏នឹងបង្ហាញខ្លួន​នៅលើផលិតផលនៃការប្រកួតផ្លូវការ ហើយពាណិជ្ជកម្ម Casio ក៏នឹងត្រូវបានបង្ហាញខ្លួន​នៅលើពហុកីឡដ្ឋាន jumbotron ផងដែរ។
យុទ្ធនាការ និងព្រឹត្តិការណ៍ផ្សាយពាណិជ្ជកម្មនៅកន្លែងជួញដូរ (point-of-purchase)​k*នឹងត្រូវបានធ្វើឡើងនៅក្នុងបណ្តាប្រទេសអាស៊ានផ្សេងៗផងដែរ ដែលជួយបង្កើតការរំពឹងទុកសម្រាប់ការប្រកួតជើងឯកទូទាំងតំបន់។

អំពី AFF SUZUKI CUP

AFF Suzuki Cup គឺជាការប្រកួតជើងឯកបាល់ទាត់អន្តរជាតិដែលរៀបចំឡើងដោយសហព័ន្ធកីឡាបាល់ទាត់អាស៊ាន (AFF)។ ការប្រកួតជើងឯកឆ្នាំ 2020 នឹងត្រូវបានរៀបចំឡើងចាប់ពីថ្ងៃទី 11 ខែមេសាដល់ថ្ងៃទី 8 ខែឧសភាឆ្នាំក្រោយ ហើយក្រុមដែលមានសមាជិក AFF ចំនួន 11 នឹងធ្វើការប្រកួតជាម្ចាស់ផ្ទះ និងមិនមែនជាម្ចាស់ផ្ទះ ដើម្បីកំណត់ក្រុមលេខមួយក្នុងចំណោមបណ្តាប្រទេសអាស៊ាន។ ដែលរួមមានដំណាក់កាលជំម្រុះ ជាក្រុម ពាក់កណ្ដាលផ្ដាច់ព្រ័ត្រ និងផ្ដាច់ព្រ័ត្រ នឹងមាន​ការប្រកួតសរុប 28 ការប្រកួត។ ការប្រកួតប្រជែងត្រូវបានធ្វើឡើងរៀងរាល់ពីរឆ្នាំម្តង។ ការប្រកួតជើងឯកឆ្នាំ 2018 បានទាក់ទាញអ្នកទស្សនាប្រមាណ 750,000 នាក់។ វាគឺជាព្រឹត្តិការណ៍ដ៏ធំមួយនៅក្នុងតំបន់អាស៊ានដែលប្រជាប្រិយភាពរបស់កីឡាបាល់ទាត់មានការកើនឡើងគួរឱ្យកត់សម្គាល់។

Select a location