បានបញ្ចូល​ទៅក្នុងសំណព្វចិត្ត

Kanoa Igarashi
Kanoa Igarashi

ជីវប្រវត្តិ

Kanoa Igarashi

ថ្ងៃខែឆ្នាំកំណើត៖ ថ្ងៃទី 1 ខែតុលាឆ្នាំ 1997
ទីកន្លែងកំណើត៖ Santa Monica, CA
ទីលំនៅ៖ Huntington Beach, CA

Kanoa ធំដឹងក្តីមើលឪពុករបស់គាត់ជិះក្ដារលើ​ទឹករលករាល់ថ្ងៃនៅឆ្នេរ Huntington Beach រដ្ឋ California។ នៅអាយុ 3 ឆ្នាំ យើងឃើញថាគាត់ត្រូវបានលោតចូលទឹកដោយខ្លួនឯង។ គាត់គឺជាក្មេងដែលមានទេពកោសល្យភ្លាមៗ ហើយបានទាក់ទាញការចាប់អារម្មណ៍​ពីសហគមន៍អ្នកជិះក្ដារលើទឹករលក។ ចាប់ពីឆ្នាំ 2008 ដល់ 2009 នៅអាយុ 11 ឆ្នាំ Kanoa ទទួលបានកិត្តិនាមថាជា NSSA ដោយបានឈ្នះការប្រកួតចំនួន 30 ដងក្នុង​បង្កើតឯតទគ្គកម្មថ្មីសម្រាប់ជ័យជំនះច្រើនបំផុតក្នុងរដូវតែមួយ។ នៅអាយុ 14 ឆ្នាំ Kanoa បានក្លាយជាគូប្រជែង NSSA ក្មេងជាងគេដែលធ្លាប់ឈ្នះពានរង្វាន់អាយុក្រោម 18 ឆ្នាំ។

Kanoa ទើបតែបញ្ចប់ឆ្នាំប្រកួត​ថ្មីដ៏អស្ចារ្យមួយនៅលើការប្រកួតជើងឯកពិភពលោក WSL ដោយបញ្ចប់ឆ្នាំជាប់ចំណាត់ថ្នាក់លេខ 20 នៅលើពិភពលោក។ ព្រឹត្តិការណ៍​សំខាន់​នារដូវកាល 2016 របស់ Kanoa បានប្រព្រឹត្តិឡើង​នៅ Billabong Pipeline Master ដែលគាត់បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខពីរ។ លទ្ធផលនេះគឺជាលទ្ធផលដ៏ល្អបំផុតនៃអាជីពការងារវ័យក្មេង​របស់គាត់ និងជាសញ្ញាថាអ្វីៗ​ដែលអស្ចារ្យដែលនឹងខិតជិតមកដល់។

ប្រជាប្រិយភាពរបស់ Kanoa នៅតែបន្តកើនឡើងនៅសហរដ្ឋ​អាមេរិក ខណៈពេលដែលគាត់គឺជាតារាល្បីនៅប្រទេសជប៉ុន។ ប្រព័ន្ធផ្សព្វផ្សាយជប៉ុនបានផលិតភាពយន្តឯកសារជាច្រើនអំពី Kanoa ដែលជំរុញឱ្យមានអ្នកស្គាល់​គាត់កាន់តែច្រើន នៅពេលគាត់ទៅលេងប្រទេសកំណើតរបស់គាត់។ ទោះបីជាការឈប់ ដើម្បីចុះហត្ថលេខាឱ្យអ្នកគាំទ្រគឺជារឿងចម្លែកបន្ដិចក្ដី ​តែគាត់មិនដែលបដិសេធវានោះទេ ដោយគាត់គិតថាវាជារឿង “ដ៏អស្ចារ្យ” ។

នៅពេលដែលគាត់មិនធ្វើជាម្ចាស់​​​ព្រឹត្តិការណ៍ WQS ឬការជិះក្ដារលើទឹករលក​តាមដំណើរកម្សាន្តពិភពលោកទេ អ្នករាល់គ្នាប្រហែលជាឃើញ ​Kanoa កំពុងជិះក្ដារនៅកន្លែង south side Huntington Pier ដែលគាត់ពេញចិត្ត។ ថ្វីបើ Kanoa ចូលចិត្ត​ធ្វើដំណើរជុំវិញពិភពលោកទៅកាន់ចំណតទេសចរណ៍ផ្សេងៗក៏ដោយ ក៏ឆ្នេរ “Surf City” Huntington ដែលជាស្រុកកំណើតរបស់គាត់នឹងនៅតែជាកន្លែងពិសេសសម្រាប់គាត់ដដែល។

Kanoa Igarashi

Yadin Nicol

Malia Manuel

Select a location